អំពី​ សេង ហុក ហេង

តើ សេង ហុក ហេង ជាអ្វី?

សេង ហុក ហេង ជាក្រុមជំនាញ​ធ្វើ​ម្ហូប​មាន​បទពិសោធន៍​ផ្តល់​សេវា ធ្វើ​ម្ហូប​ចល័ត​រយៈពេល​ជិត ៣០ឆ្នាំ។ យើង​មាន​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ សម្ថភាព ជាអាជីព និង​ការទទួល​ខុស​ត្រូវ​ខ្ពស់។ ជានិច្ច​ជាកាល យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​អស់​ពី​ចិត្ត​ក្នុង​ការផ្តល់​សេវា​នៅ​គ្រប់​កម្មវិធី អាពាហ៍ពិពាហ៍ ជប់លៀង​ផ្សេងៗ និង​ការប្រជុំ​តូច​ធំ​នានា។ល។

ទស្សនា​វីដេអូ​របស់​យើង​ខ្ញុំ

ទស្សនវិស័យ

នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​អ្នកផ្តល់សេវា​ម្ហូប​ចល័ត​ជាច្រើន​ដែល​មាន​កំរិត​ស្តង់ដា​ផ្សេងៗ​គ្នា។ ម្ចាស់​កម្មវិធី​ដែល​ជា​អតិថិជន អាច​ជ្រើស​រើស​អ្នក​ផ្តល់​សេវា​ទាំង​នោះ​ទៅ​តាម​លទ្ធភាព​ជាក់ស្តែង។ ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា​ម្ហូប​ចល័ត​អស់​រយៈ​ពេល​ជិត ៣០​ឆ្នាំ​មក​ហើយ សេង ហុក ហេង បាន​ផ្តល់​សេវា​ម្ហូប​ចល័ត ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្តង់ដា​អនាមយ​ខ្ពស់​ដែល​មាន​តំលៃ​សមរម្យ​បំផុត។

“ព្រោះ​សុខភាព​ជា​ទ្រព្យ​មាន​តំលៃ​បំផុត​សំរាប់​ជីវិត”

បេសកកម្ម

ផ្តល់​ភាព​ថ្លៃថ្នូរ និងឱកាស​ការងារ​ស្មើ​ភាព​ដល់​គ្រប់​បុគ្គលិកជំនាញ និង​មិនជំនាញ។ ប្រែក្លាយ​ខ្លួន​ជាស្ថាប័ន​រៀន​សូត្រ ចែក​រំលែក​បទពិសោធន៍​ដ៏​សមស្រប ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ខ្លួន​ទាំង​កត្តា​ជីវភាព និង​អាជីព​ប្រកប​ដោយ​និរន្តរភាព

រក្សា​សិទ្វិ © 2022 ចុង​ភៅ ​សេង ហុក ហេង